|
|
|
ខ្សែបម្រើប្រយុទ្ធសញ្ជាតិព័រទុយកាល់ Bruno Fernandes បានយល់ព្រមចុះកុងត្រាថ្មីជាមួយបិសាចក្រហម Manchester United រយះពេល ៥ឆ្នាំរហូតដល់រដូវក្តៅ ២០២៧ ។ សម្រាប់កុងត្រាថ្មីនេះ និងធ្វើអោយ Bruno ក្លាយជាកីឡាករដែលមានប្រាក់ពលកម្មច្រើនជាងគេលំដាប់ទី៣ នៅ Manutd ។

គួរបញ្ជាក់ថាកីឡាកររូបនេះបានបង្ហាញទម្រង់លេងគួរអោយកត់សម្គាល់ដែលធ្វើអោយថ្នាក់លើរបស់ក្លឹបពេញចិត្តនិងរូបគេជាខ្លាំង ។ Bruno បានបន្ថែមទៀតថា ៖ "វាពិតជាអស្ចារ្យណាស់សម្រាប់ខ្ញុំដែលមានឱកាសពាក់ឯកសណ្ឋានរបស់ក្លឹបមួយនេះ ។ ខ្ញុំចង់ឈ្នះពានរង្វាន់ជាមួយក្លឹបនេះកាន់តែច្រើនកាន់តែល្អ " ៕
ប្រភព ៖ Fabrizio Romano
Bundesliga Union Berlin VS Bayern Munich Result ...
Premier League Tottenham VS Man United Match ...
Premier League Sunderland VS Arsenal Match ...
យោងតាមលោក Fabrizio Romano ក្រុម Liverpool បានសម្រេចបានវឌ្ឍនភាពក្នុងការចរចាលើកិច្ចព្រមព្រៀងថ្មីសម្រាប់ Dominik Szoboszlai។...
លោក Fabrizio Romano និយាយថា អាទិភាពចម្បងរបស់ Endrick Felipe គឺការចូលរួមជាមួយ Olympique Lyon។...